ខេត្តកំពង់ឆ្នាំង ជាខេត្តមួយស្ថិតនៅប៉ែកខាងលិចឈៀងខាងជើងនៃផ្ទៃប្រទេស ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ បានប្រវែង ៩១ គ.ម (ភ្នំពេញ-កំពង់ឆ្នាំង ៩១ គ.ម)ផ្លូវទឹកមានប្រវែង ១០០ គ.ម(ភ្នំពេញ-កំពង់ឆ្នាំង ១០០ គ.ម) ផ្លូវដែកមានប្រវែង ៧៣ គ.ម មានព្រលានយន្តហោះដែលជាសក្តានុពលដល់ការរៀបចំផ្លូវអាកាស ។ ខេត្តកំពង់ឆ្នាំង មានព្រំប្រទល់ ៖ ខាងកើតជាប់ខេត្តកំពង់ចាមខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ នមានក្រុង ១ ស្រុកចំនួន ៧ សង្កាត់ចំនួន ៤ ឃុំចំនួន ៦៦ និងភូមិចំនួន ៥៦៩ភូមិ ។
ផ្ទៃដីសរុប ៥៥២.១០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះមានចំនួន ១៨០.៩២៦ ហិកតា (ស្រែលើ ស្រែឡើងទឹក ស្រែប្រាំង ចម្ការ) ហើយមានប្រជាជនសរុប ៥២៩.៨៩០ នាក់ ដែលប្រជាជនចំនួន ៧៩.៣% នៃប្រជាជនសរុប ប្រកបមុខរបរកសិកម្មជាចំបង(មុខរបរផលិតកម្មដាំដុះ ចិញ្ចឹមសត្វ និងសិបកម្មកសិកម្ម) ។
សណ្ឋានដីចែកចេញជា ៣ តំបន់៖(១)តំបន់វាលទំនាប:ជាដំបន់លិចទឹកនៅរដូវវស្សាដែលជាប្រភេទដីល្បាប់នៅតាមដងទន្លេសាបសម្បូរទៅដោយជីវជាតិដែលជាកក្តាអំណោយផលយ៉ាងល្អ មានសក្តានុពល លើការដាំដុះដំណាំបន្លែ ចំការ ស្រូវប្រាំង...និងផលនេសាទ ដែលតំបន់នេះមាននៅជាប់ព្រំប្រទល់ជាប់កំពង់ធំ និងខេត្តកំពង់ចាម ។
(២)តំបន់វាលរាប: មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ ប្រជាជនភាគច្រើនបានទទួលនូវសេវាសាធារណៈខ្ពស់ជាតំបន់នានា មានសក្តានុពលសេដ្ឋកិច្ចលើការដាំដុះស្រូវវស្សា ស្រោចស្រពដោយទឹកភ្លៀង និងប្រព័ន្ធធារាសាស្រ្ត និងសកម្មភាពរដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ចយ៉ាងសកម្ម ។តំបន់នេះមានទីតាំងនៅផ្នែកកណ្តាលចន្លោះផ្លូវដែក និងផ្លូវជាតិលេខ ៥។
(៣)តំបន់ព្រៃភ្នំ :ស្ថិតនៅខាងលិចផ្លូវដែកប៉ែកខាងលើជាប់ខេត្តកំពង់ស្ពឺ និង ពោធិ៍សាត់ មានសក្តានុពលលើការដាំដុះស្រូវ អនុផលព្រៃឈើនិងសត្វព្រៃ ។ស្រុក ២ គឺ ស្រុកកំពង់លែង និងស្រុកជលគិរី ដែលស្ថិតនៅតំបន់វាលទំនាបរួមមាន ១៤ឃុំ ស្ថិតនៅទិសខាងជើងភាគខាងកើតនៃទីរួមខេត្ត ។ឃុំភាគច្រើននៃខេត្ត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានការងាយស្រួលក្នុងការទទួលនូវសេវាសាធារណៈ សកម្មភាពទីផ្សារ និងសកម្មភាពសេដ្ឋកិច្ចសង្គមកិច្ច ។
ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺជាគន្លឹះអាទិភាពចំបងមួយដែលជម្រុញសេដ្ឋកិច្ចជាតិ ឆ្ពោះទៅរកភាពរីកចម្រើននិងស្ថានភាពគ្រប់គ្រាន់លើផលិតកម្មកសិកម្ម ឈានទៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ។ដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្ម គឺមិនត្រឹមតែលើកស្ទួយការអភិវឌ្ឍន៍ក្នុងវិស័យដើម្បីជម្រុញការបង្កើនស្បៀងអាហារ និងជីវភាពប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរទៅលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិដែលអាចផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់សង្គមប្រកបដោយនិរន្តភាព និងកំណើនសេដ្ឋកិច្ចជាតិ ។
បច្ចុប្បន្នផលិតកម្មកសិកម្មប្រទេសកម្ពុជាយើង ក៏ដូចជានៅក្នុងខេត្ត នៅមានកម្រិតនៅឡើយដែលជាហេតុធ្វើឲ្យការផលិតទទួលបានទិន្នផលទាប និងបរិមាណផលិតផលមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារ ។ម្យាងវិញទៀតអាស្រ័យដោយកំណើនប្រជាជនរបស់យើងមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់ មិនឆ្លើយតបទៅតាមតម្រូបការ ។
តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន បេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន
អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
ក. ប្រធានមន្ទីរ:
ខ.អនុប្រធានមន្ទីរ :
ប្រធានក្នុងការដឹកនាំវិស័យកសិកម្មក្នុងរាជធានី ខេត្ត ។
ក. ការិយាល័យចំណុះមន្ទីរៈ
១.ការិយាល័យរដ្ឋបាល បុគ្គលិក
២.ការិល័យផែនការ គណនេយ្យ
៣.ការិយាល័យនីតិកម្មកកសិកម្ម
៤.ការិយាល័យផលិតកម្មនិងបសុព្យាបាល
៥.ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
៦.ការិយាល័យផ្សព្វផ្សាយកសិកម្ម
៧.ការិយាល័យគ្រឿងយន្តកសិកម្ម
៨.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៩.ការិយាល័យកសិឧស្សាហកម្ម
១០.ការិយាល័យកៅស៊ូ ។
ខ.ក្រៅពីការិយាល័យដូចមានក្នុងចំណុច (ក) ខាងលើនេះ មន្ទីរកសិកម្មរាជធានី ខេត្ត អាចមានអង្គភាពចំណុះតាមការចាំបាច់និងតាមការជាក់ស្តែងរបស់មូលដ្ឋាន ដែលត្រូវសម្រេចបង្កើតដោយប្រកាសរបស់ក្រសួង ។
គ.ការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ ។
រចនាសម្ត័ន្ធគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ព្រមទាំងលេខទំនាក់ទំនង