មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មគ្រាប់ពូជស្រូវ
ចេញ​ផ្សាយ ៣០ មិថុនា ២០១៨
312

ពីថ្ងៃទី២៦-២៩ខែមិថុនា​ ២០១៨​ ផ្នែកដំណាំស្រូវនៃគម្រោងជម្រុញផលិតកម្មស្បៀងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង​ បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មគ្រាប់ពូជស្រូវដល់សហគមន៍កសិកម្មចំនូន៤គឺ​ ក្រាំងលាវសាមគ្គី​ ទឹកហូតមានជ័យក្តីសង្ឃឹម​ ភ្នំតូចសាមគ្គី​ និងអញ្ចាញរូងសម័យថ្មី​ ដែលមានអ្នកចូលរួមសរុបចំនួន​ ២៥នាក់​ ស្រី​ ១០នាក់​ ។ គោលបំណងសំខាន់គឺចង់អោយអ្នកចូលរួមមានការយល់ដឹងបន្ថែមពីការធ្វើផលិតកម្មពូជស្រូវ​ ដើម្បីទទួលបានពូជសុទ្ធ​ ប្រកបដោយគុណភាព​ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter