ចេញផ្សាយ ០៤ កក្កដា ២០១៨
305
ថ្ងៃអង្គារ៦រោចខែបឋមាសាធឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៨ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនិងមន្រីជំនាញបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យស្រែផលិតកម្មពូជស្រូវនិងសកម្មភាពរីកចំរើនរបស់សហគមន៍ ក្រាំងលាវសាមគ្គី និងភ្នំតូចសាមគ្គី ក្នុងស្រុករលាប្អៀរ ។ ជាទូទៅសកម្មភាពផលិតកម្មពូជនៃសហគមន៍ទាំងពីរបាននិងកំពុងអនុវត្តទទួលបានលទ្ធផលល្អ ពោលគឺដាំដុះសម្រេចបានប្រមាណជា៨០ភាគរយហើយដែលគាំទ្រដោយគម្រោងជំរុញផលិតកម្មស្បៀង។