មាតិកា
ពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០១៨
ចេញ​ផ្សាយ ១២ កក្កដា ២០១៨
273

នៅថ្ងៃពុធ១៤រោចខែបឋមាសាធឆ្នាំចសំរិទ្ធិស័ក​ ព​ ស​ ២៥៦២ត្រូវនឹងថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨​មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០១៨នៅក្រុងកំពង់ឆ្នាំងសម៉ាស់ភាពចូលរួមមានប្រធានមន្ទីរជុំវិញខេត្ត,កងកំលាំងប្រដាបអាវុធទាំង០៣,មន្ត្រីរាជការនិងប្រជាពលរដ្ឋចូលរួមចំនួន៦៥០នាក់ក្រោមអធិបតីភាពឯកឧត្តមអៀង​ វុធ​ អភិបាលរងខេត្តកំពង់ឆ្នាំង។គូសបញ្ជាក់អំពីខ្លឹមសារសំខាន់ នៃការប្រារព្ឋពិធីរុក្ខទិវានេះគឺមានអត្ថន័យ សំខាន់ណាស់ចំពោះប្រទេសជាតិយើង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ជាអាទិភាពក្នុង ក្របខណ្ឌកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីពហុប្រយោជន៍ នៃព្រៃឈើ ហើយគោលនយោបាយដ៏ ប្រពៃនេះត្រូវបានព្រះសង្ឃ និង បងប្អូនប្រជាពលរដ្ឋយើងចូលរួម យ៉ាងសកម្មនិងសស្រាក់សស្រាំបំផុត។

-ផ្អែកលើគោលនយោបាយ ដ៏ត្រចះត្រចង់នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញយ៉ាងខ្លាំងក្លាដល់រដ្ឋបាលព្រៃឈើ ដែលជាសេនាធិការ និងដោយមានការចូលរួមសហការពី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផងនោះ បានរៀបចំប្រារព្វ"រុក្ខទិវា"នៅលើទីតាំងតាមបណ្តារាជធានី-ខេត្តជារៀងរាល់ឆ្នាំ នាពេលកន្លងមក។

-ពិសេសព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាការរំឭកនិងចងចាំផងដែរនូវព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបដិសន្ធិ "បុណ្យរុក្ខទិវា"នេះឡើងជាព្រះរាជប្បវេណីតាំងពីឆ្នាំ១៩៥២ នៅសម័យសង្គម រាស្ត្រនិយម ដោយមានការចូលរួមយ៉ាងផុលផុសពី ប្រជាពលរដ្ឋគ្រប់ស្រទាប់ នៅក្នុងសង្គមជាតិយើងទាំងមូល ហើយនៅទីបំផុតត្រូវ បានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា"បុណ្យរុក្ខទិវា"តរៀងមកទល់បច្ចុប្បន្ននេះ។

-ទិវានេះពិតជាផ្តល់នូវឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាតិយើង ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ជាសក្ខីកម្មបង្ហាញពីសាមគ្គីភាពស្អិតល្មួតរវាងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើម ឈើ នៅគ្រប់ទីកន្លែង វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ និង ការពារថែរក្សាព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ ដើម្បីផ្តល់សារប្រយោជន៍ដ៏សម្បូរបែប ដល់សង្គមជាតិយើងទាំងមូល។

ចំនួនអ្នកចូលទស្សនា
Flag Counter