មាតិកា
ការចុះត្រួតពិនិត្យ និងវាយតម្លែសកម្មភាពក្រុមផលិតឆ្នាំទី២ បង្កើតបណ្តុំអាជីវកម្ម​និងការបង្កើតបណ្តាញកសិករ
ចេញ​ផ្សាយ ០៦ សីហា ២០១៨
250

​ថ្ងៃសុក្រ ៧រោច ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង   (កម្មវិធី ASPIRE) បានចាត់មន្រ្តីត្រួតពិនិត្យ និងវាយតម្លែ និងទីប្រឹក្សាគាំទ្រកម្មវិធី ចុះធ្វើការណែនាំបន្ថែមដល់មន្រ្តីកសិកម្មស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំ មានអ្នកចូលរួម ១២នាក់ ស្រ្ត ១នាក់នៅស្រុកសាមគ្គីមានជ័យ។ ក្នុងគោលបំណងជំរុញការអនុវត្តសកម្មភាពនៃការប្រើប្រាស់ឧបករណ៍GESS រួមមាន៖ ទី១. ការបង្កើតបណ្តុំអាជីវកម្ម (Value Cluster) ទី២. ការបង្កើតបណ្តាញ កសិករ(F2F) និងទី៣. ពង្រឹងលើការងារគាំទ្រក្រុមផលិតផ្សារភ្ជាប់ទីផ្សារ (ក្រុមឆ្នាំទី២)។ លើសពីនេះក៏បានណែនាំពីរបៀបសរសេររបាយការណ៍ និងការគ្រប់គ្រងទិន្នន័យសម្រាប់កម្មវិធីនៅកំរិតស្រុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter