ថ្ងៃព្រហស្បត៏ ១៣ រោចខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៨មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាព៖
១-ខណ្ឌរដ្ឋបាលជលផលបានសហការណ៏ជាមួយគណះបព្ជាាការរដ្ឋបាលស្រុក រលាប្អៀរ ស្រុក កំពង់លែងនិងក្រុងកំពងឆ្នាំង ប្រេីប្រាស់
កំលាំងសរុប ៣៦ នាក់ មធ្យោបាយកាណូត ១១ គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងរដូវបិទនេសាទចំនួន ៣ មុខព្រួញ ដោយប្រទះឃេីញបទល្មេីស
របាំងស្បៃមុង ក្នុងនោះសមត្ថកិច្ចយេីងបានឯកភាពគ្នារុះរេី បំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល៖
- របាំងស្បៃមុងចំនួន ៦៨ កន្លែងស្មើនិង៣៣៥០ ម។
- លូស្បៃមុងចំនួន ៧៩ មាត់ - បង្គោលចំនួន ១៦២០ ដេីម - ចាក់លែងកូនត្រីចម្រុះ៣០០គក្រ។
២-ខណ្ឌរដ្ឋបាលព្រៃឈើបានចែកជូនកូនឈើប្រភេទដើមគគីដើមក្ងោកដើមញរចំនួន៥០ដើមជូនដល់កំលាំងប្រតិបត្តិសឹករងស្រុកសាមគ្គីមានជ័យ។
៣-បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនិងជម្ងឺអុតក្តាមគោក្របីបានចំនួន៥៥០ក្បាលនៅឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម