កាលពីថ្ងៃព្រហស្បតិ៍១៣រោចខែទុតិយាសាធឆ្នាំចសំរិទ្ធស័កត្រូវនឹងថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៨ ការិយាល័យកសិកម្មស្រុកទឹកផុសបានប្រជុំជាមួយអ្នកពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ផលិតកម្មបណ្តុំអាជីវកម្មលើការចិញ្ចឹមមាន់ស្រុក នៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលសមាសភាពចូលរួមមាន៖
- លោក កែវ សេង ក្រុមប្រឹក្សាឃុំ
-លោក ជិន ប៊ុនរិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត
-លោក ឡុង វណ្ណា ទីប្រឹក្សាទីផ្សារកសិកម្ម
-លោកស្រី សុខ ស៊ីណាត មន្ត្រីទីផ្សារកសិកម្ម
-លោក កែវ សែ មន្រ្តីកសិកម្មស្រុកនិងCEW
-កសិករចូលរួមសរុប៤៣នាក់ ស្រី២៨នាក់។ សរុបអ្នកចូលរួម៥៦នាក់ ស្រី៣៤។ជាលទ្ធផលកសិករស្ម័គ្រចិត្តចូលក្រុមបណ្តុំអាជីវកម្មចំនួន៣១នាក់ស្រី១៨នាក់ហើយក្រុមនេះគាត់ចាប់អារម្មណ៍ទៅលើការចិញ្ចឹមមាន់ស្រុកយកសាច់ ដែលគាំទ្រដោយកម្មវិធី ASPIRE។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម