(ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង)
កាលថ្ងៃពុធ១១កេីតខែស្រាពណ៌ឆ្នាំចសំរិទ្ធសក័ ព.ស៥៦២ត្រូវនឹងថ្ងៃទី២២ខែសីហាគ.ស
២០១៨៖ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចែកជា២ មុខព្រួញរួមជាមួយមន្រ្តី ផ្នែក សង្កាត់
រដ្ឋបាលជលផលសហការជាមួយគណបញ្ជា
ការឯកភាពរដ្ឋបាលស្រុកបរិបូណ៍ ស្រុកកំពង់ត្រឡាចសរុប៣៤នាក់និងកាណូត
៧គ្រឿងចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមគោលដៅសំខាន់ៗនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូនិងភូមិស្ទឹងស្ងួត ភូមិតាមល់ឃុំកោះថ្កូវស្រុកជលគីរី(រយៈពេល២ថ្ងៃ)។
សម្រេចលទ្ធផលសរុប៖
-របាំងស្បៃមុងចំនួន៥៣កន្លែង=៤ ៤៥០ម
-លូស្បៃមុងចំនួន៥៣មាត់
-បង្គោល ៣ ៨៨០ ដេីម
-ចាក់លែងកូនត្រីចម្រុះ៣៦០ គ.ក្រ។ក្នុងនោះក្រុមការងារបានអប់រំណែនាំដល់ប្រជាពលរដ្ឋយល់ដឹងពីហានិភ័យធនធានធម្មជាតិ និងគោរពច្បាប់ស្តីពីជលផលផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម