មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា
ចេញ​ផ្សាយ ២៦ សីហា ២០១៨
234

កាលពីថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស​២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដែលមានខណ្ឌរដ្ឋបាលព្រៃឈើនិងជលផល ព្រមទាំងការិយាល័យជំនាញនិងកសិកម្មស្រុកចំណុះរបស់មន្ទីរសរុបចំនួន៦៥នាក់ក្នុងគោលបំណង៖ ១.បូកសរុបលទ្ធ​ផលការងារប្រចាំខែ។ ២.ដើម្បីដោះស្រាយបញ្ហាប្រឈម​ដែល​បានអនុវត្ត​កន្លងមកក្នុងខែ។ ៣.លើកផែនការសកម្មភាពបន្តសម្រាប់អនុវត្ត​ក្នុងខែបន្ទាប់៕

ចំនួនអ្នកចូលទស្សនា
Flag Counter