មាតិកា
​ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ៣១ សីហា ២០១៨
246

​នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា គ.ស២០១៨ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានដឹកនាំប្រជុំបូកសរុបលទ្ធផលការប្រចាំខេសីហា ដែលមានលោកទីប្រឹក្សា មន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត និងស្រុក សរុបចំនួន៣៤នាក់ ស្រី៧នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដូចជា៖

១.ឆ្លុះបញ្ចាំងលទ្ធផលសំរេចបានរបស់ស្រុកគោលដៅទាំង៦(ស្រុករលាប្អៀរ, សាមគ្គីមានជ័យ,ទឹកផុស,បរិបូណ៏,​ កំពង់លែង, និងកំពង់ត្រឡាច) 

២.ដោះស្រាយបញ្ហាប្រឈមតាមបណ្តាស្រុកនីមួយៗ

៣.លើកផែនការបន្តសម្រាប់អនុវត្តនៅខែបន្ទាប់៕ **ប្រភពរូបភាពពី លោក លន់ ពិសី**

ចំនួនអ្នកចូលទស្សនា
Flag Counter