ថ្ងៃអង្គារ៍ ៩រោច ខែស្រាពណ៍ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំពិភាក្សាក្រុមបណ្តុំអាជីវកម្ម និងរចនាសម្ព័ន្ធ ដោយឆ្លងល័ក្ខន្តិកៈក្រុម និងបង្កើតឈ្មោះក្រុម នៅឃុំអភិវឌ្ឃន៍ ស្រុកទឹកផុស ដែលមានកសិករចូលរួមជាសមាជិកសរុប ៤៨នាក់ស្រី ២៧នាក់ក្នុងនោះមានកសិករមកពីក្រៅ (ក្រុមកសិករសិក្សាខ្នាតតូច-SLG) ចំនួន ២៦នាក់ស្រី ១៣នាក់ព្រមទាំងធ្វើផែនការចិញ្ចឹមផងដែរ។
រូបភាពពី៖ កញ្ញា យឹម សុខា មន្ត្រីកសិកម្មស្រុកទឹកផុសរបស់កម្មវិធី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម