ថ្ងៃអង្គារ ២ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មព្រមទាំងមន្ត្រី បានសហការជាមួយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ដែលគាំទ្រថវិកាដោយអង្គការ CAVAC បានចុះពិនិត្យស្រែបង្ហាញស្រឡាយស្រូវសែនក្រអូបនៅឃុំសែប ស្រុកកំពង់ត្រឡាចចំនួន១០បង្ហាញ ។ ទស្សន:កិច្ចនេះក្នុងបំណងវាយតម្លៃការលូតលាស់របស់ស្រឡាយនីមួយៗ និងពិភាក្សាលទ្ធផលការងារ ក៏ដូចជាកែលំអការងារសម្រាប់រដូវបន្ទាប់ ។ **ប្រភពរូបភាពពី លោក ជា សុផុន**
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម