មាតិកា
រៀបចំទិវាចំការបន្លែក្នុងការអនុវត្តបច្ចេកទេសប្រើប្រាស់ជីសមស្រប និងកសិកម្មសម្រាប់ទិន្នផលខ្ពស់
ចេញ​ផ្សាយ ១២ កញ្ញា ២០១៨
308

ថ្ងៃអង្គារ៍ ២កើត ខែភទ្របទ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀន (កម្មវិធីភាពជាដៃគូររវាងស្ថាបន័រដ្ឋ និងវិស័យឯកជន) រៀបចំទិវាចំការបន្លែក្នុងការអនុវត្តបច្ចេកទេសប្រើប្រាស់ជីសមស្រប និងកសិកម្មសម្រាប់ទិន្នផលខ្ពស់ក្រោមអធិបតីភាព លោក ចេង ច័ន្ទដូណា អភិបាលរងស្រុកកំពង់លែង នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលមានកសិករចូលរួមមកពីប្រាំភូមិក្នុងឃុំសរុប ១៦៨នាក់ស្រី ៧៩នាក់។ គោលបំណងសំខាន់នៃទិវាចំការបន្លែនេះគឺៈ ១-ផ្សព្វផ្សាយពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីគីមី ដើម្បីទទួលបានទិន្នផលខ្ពស់។ ២-អោយកសិករអំពីការធ្វើកសិកម្មដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៣-អោយកសិករស្វែងយល់និងកែប្រែពីការពីការដាំដុះតាមទម្លាប់ ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ។**ប្រភពរូបភាពពី លោក ជិន ប៊ុនរិទ្ធ**

ចំនួនអ្នកចូលទស្សនា
Flag Counter