មាតិកា
រៀបចំទិវាចំការបន្លែសណ្តែកកួ ក្នុងការអនុវត្តបច្ចេកទេសប្រើប្រាស់ជីសមស្រប
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
376

ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀន (កម្មវិធីភាពជាដៃគូររវាងស្ថាបន័រដ្ឋ និងវិស័យឯកជន) រៀបចំទិវាចំការបន្លែសណ្តែកកួ ក្នុងការអនុវត្តបច្ចេកទេសប្រើប្រាស់ជីសមស្រប និងកសិកម្មសម្រាប់ទិន្នផលខ្ពស់ក្រោមអធិបតីភាព លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលមានកសិករចូលរួមមកពីប្រាំភូមិក្នុងឃុំសរុប ៩៥នាក់ស្រី ៥៦នាក់។ គោលបំណងសំខាន់នៃទិវាចំការបន្លែនេះគឺៈ ១-ផ្សព្វផ្សាយពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីគីមី ដើម្បីទទួលបានទិន្នផលខ្ពស់។ ២-អោយកសិករអំពីការធ្វើកសិកម្មដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៣-អោយកសិករស្វែងយល់និងកែប្រែពីការពីការដាំដុះតាមទម្លាប់ ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ។ ៤- ជាលទ្ធផលសណ្តែកកួទទួលបានទិន្នផល ២៣ តោន/ហិចតា។

ចំនួនអ្នកចូលទស្សនា
Flag Counter