ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀន (កម្មវិធីភាពជាដៃគូររវាងស្ថាបន័រដ្ឋ និងវិស័យឯកជន) រៀបចំទិវាចំការត្រសក់ ក្នុងការអនុវត្តបច្ចេកទេសប្រើប្រាស់ជីសមស្រប និងកសិកម្មសម្រាប់ទិន្នផលខ្ពស់ក្រោមអធិបតីភាព លោក យួន រតនា អភិបាលរងស្រុកកំពង់ត្រឡាច នៅភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ដែលមានកសិករចូលរួមទូទាំងឃុំ និងភូមិមួយចំនួននៃឃុំកំពង់ត្រឡាច សរុប ១៧៣នាក់ស្ត្រី ៩៩នាក់។ គោលបំណងសំខាន់នៃទិវាចំការបន្លែនេះគឺៈ ១-ផ្សព្វផ្សាយពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីគីមី ដើម្បីទទួលបានទិន្នផលខ្ពស់។ ២-អោយកសិករអំពីការធ្វើកសិកម្មដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៣-អោយកសិករស្វែងយល់និងកែប្រែពីការពីការដាំដុះតាមទម្លាប់ ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ។ ៤- ជាលទ្ធផលត្រសក់ទទួលបានទិន្នផល ២៥តោន/ហិចតា។**ប្រភពរូបភាពពីលោក ជិន ប៊ុនរិទ្ធ**
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម