ចេញផ្សាយ ២៧ កញ្ញា ២០១៨
252
ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធសក័ ព.ស២៥៦២ ត្រូវថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែឆ្នាំ២០១៨ ដើម្បីពិនិត្យរបាយការណ៏ពីលទ្ធផលសកម្មភាព បញ្ហាប្រឈម ដោះស្រាយបញ្ហាប្រឈមព្រមទាំងប្រកាសសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលើកផែនការបន្តសម្រាប់យកអនុវត្តខែបន្ទាប់ទៀតដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ,ជលផល) និងការិយាល័យចំណុះមន្ទីរទាំងអស់សរុបចំនួន៦៥នាក់៕