មាតិកា
ពិធីចែកពូជគោនិងចាប់ឃាត់រថយន្តដឹកមាន់រស់
ចេញ​ផ្សាយ ២៨ កញ្ញា ២០១៨
244

ថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ 
សកម្មភាពរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាល
១-លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមពិធីចែកពូជគោជំនួយអង្គការ Muslim Aid ឃុំឈូកសរ ស្រុកកំពង់ត្រឡាច និងបន្តធ្វើដំណើរ សំណេះសំណាល កសិករ ណក់ ផល្លី  ជាមួយកសិករជាប់លេខ១នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយលោកជំទាវ ហោ ម៉ា លីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
២-លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានសហការណ៍ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាប់ឃាត់រថយន្តដឹកមាន់រស់ចំនួន ២គ្រឿង មាន ១៥០៤ទ្រុងស្មើមាន់សរុប ១០៥២៨ក្បាល នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។**ប្រភពរូបភាពដោយលោក ក្រឹង សំអាត**

ចំនួនអ្នកចូលទស្សនា
Flag Counter