មាតិកា
​បណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៏និងការគ្រប់គ្រងព៍ត័មាន
ចេញ​ផ្សាយ ០៤ តុលា ២០១៨
372

នៅថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា គ.ស២០១៨ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលបើកវគ្គ បណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៏ និងការគ្រប់គ្រងព័ត៍មាន ​ព្រមទាំងចែកជូន Tablet​ដល់មន្ត្រីអនុវត្តនិងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់កម្មវីធី ASPIREដោយមានការសម្របសម្រួលពីអ្នកជំនាញការមកពីលេខាធិការដ្ឋានថ្នាក់ជាតិ និងមានអ្នកចូលសរុប៥២នាក់ ដែលមានរយះពេល៣ថ្ងៃនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងក្នុងគោលបំណង៖

    ១.ដឹងរបៀបចុះចូលទិន្នន័យនៅក្នុង Tablet​។

    ២.អោយដឹងពីរបៀបធ្វើបច្ចុប្បន្នភាពទិន្នន័យ និងតាមដានទិន្នន័យដែលមានបញ្ជូល។

    ៣.អោយដឹងពីរបៀបកែប្រែទិន្នន័យដែលបានបញ្ជូលរួច។

ចំនួនអ្នកចូលទស្សនា
Flag Counter