ថ្ងៃ អង្គារ៍ ៧កើត ខែអស្សុជ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀន (កម្មវិធីភាពជាដៃគូររវាងស្ថាបន័រដ្ឋ និងវិស័យឯកជន) រៀបចំទិវាចំការបន្លែសណ្តែកកួ ក្នុងការអនុវត្តបច្ចេក ទេសប្រើប្រាស់ជីសមស្រប និងកសិកម្មសម្រាប់ទិន្នផលខ្ពស់ក្រោមអធិបតីភាព លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស នៅភូមិវត្ត ឃុំទួលខ្ពស់ ស្រុកស្រុកទឹកផុស ដែលមានកសិករចូលរួមមកពីប្រាំភូមិក្នុងឃុំសរុប ៩៨នាក់ស្រី ៧៦នាក់។ គោលបំណងសំខាន់នៃទិវាចំការបន្លែនេះគឺៈ ១-ផ្សព្វផ្សាយពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីគីមី ដើម្បីទទួលបានទិន្នផលខ្ពស់។ ២-អោយកសិករអំពីការធ្វើកសិកម្មដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ៣-អោយកសិករស្វែងយល់និងកែប្រែពីការពីការដាំដុះតាមទម្លាប់ ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ។ ៤- ជាលទ្ធផលសណ្តែកកួទទួលបានទិន្នផល ១៩ តោន/ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម