មាតិកា
ទិវាចំការបន្លែសណ្តែកកួនៅភូមិខ្យាងត្បូង​ ឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ​
ចេញ​ផ្សាយ ១៨ តុលា ២០១៨
427

នៅថ្ងៃពុធ ៨កើតខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ លោក ជា សុផុន មន្ត្រីត្រួតពិនិត្យតាមដាន និងវាយតម្លៃ ព្រមទាំងលោក ងួន​ អេង ទីប្រឹក្សាត្រួតពិនិត្យតាមដាននិងវាយតម្លៃបានចូលរួមទិវាចំការបន្លែសណ្តែកកួ​ ដែលជាកិច្ចសហការភាពជាដៃគូររវាងស្ថាប័នរដ្ឋនិងវិស័យឯកជន​ របស់ក្រុមហ៊ុនជីក្បាលក្របីប៊ីញឌៀននិង​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកំពង់ឆ្នាំង​ នៃកម្មវិធី​ ASPIRE​ នៅភូមិខ្យាងត្បូង​ ឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ​ ។ ទិវាចំការបន្លែនេះ​ មានការចូលរួមពីលោកស្រី​ ហែម​ សាវ៉េត​ អភិបាលរងស្រុកសាមគ្គីមានជ័យ​ ក្រុមប្រឹក្សាឃុំស្វាយ​ តំណាងក្រុមហ៊ុនជីក្បាលក្របី​ ទីប្រឹក្សាME​ និងប្រជាកសិករមកពីភូមិ​ ខ្យាងជើង​ ខ្យាងត្បូង​ និងភូមិត្រពាំងថ្ម​ សរុបចំនួន៦៨នាក់​ ស្រី​ ៣៦នាក់​ ។ គោលបំណងសំខាន់នៃទិវាចំការបន្លែនេះគឺ​ ១-បង្ហាញពីលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ​ ការប្រើប្រាស់ជីគីមីសមស្រប​ ទទួលបានទិនិន្នផលខ្ពស់​ ២-អោយកសិករស្គាល់ពីប្រភេទជីគីមីដែលមានគុណភាពល្អ​ មានតម្លៃសមរម្យ៣-ចង់អោយកសិករដែលបានចូលរួមមានការផ្លាស់ប្តូរទម្លាប់​ ងាកទៅរកបច្ចេកទេសសមស្រប​ ចំណាយតិច​ ទទួលបានផលច្រើនប្រកបដោយគុណភាព​ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter