មាតិកា
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៣ តុលា ២០១៨
242

ថ្ងៃចន្ទ ១៣កេីត ខែអស្សុជ ឆ្នាំ ច សំរិទ្ឋឹស័ក២៥៦២ ត្រូវនិងថ្ងៃទី ២២ខែតុលាឆ្នាំ២០១៨  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

      ១.ការិល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានធ្វើការផ្សព្វផ្សាយពីគោលគំនិតសហគមន៍ដល់សហគមន៍ព្រៃឈើអន្លុងស្វាយ សហគមន៍កសិកម្បាលទឹកឈានឡើងនិងក្បាលទឹកសាមគ្គី នៅសាលាឃុំក្បាលទឹក ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន២១នាក់ និងគាំទ្រដោយអង្គការម្លប់បៃតង ក្នុងគោលបំណង:ត្រៀមរៀបចំសហគមន៍ទាំង៣រួមបញ្ចូលគ្នានាពេលខាងមុខ ដើម្បីរៀបចំធ្វើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសារជាថ្មី ។ 

      ២.ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានដាំដើមឈើចំនួន៥ដើមក្នុងនោះមានកូនខ្លុងចំនួន២ដើមកូនផ្ចឹកចំនួន២ដើម និងកូនសុក្រមចំនួន១ដើមនៅក្នុង បរិវេណសាលាខេត្តកំពង់ឆ្នាំង។ 

      ៣.ការិយាល័យផលិតកម្មនិងបសុព្យាបាល  បានចាត់មន្រ្តីCavetជំនាន់៥ យកសំណាកមកពិនិត្យដើម្បីរកវីរ៉ុសផ្តាសាយបក្សីលើកន្លែងលក់បក្សីរស់(ផ្សារឆ្នាំង) និងកន្លែងធ្វើមាន់រស់(ផ្សារលើ) បានចំនួនមាន់១០ក្បាល ទា៥ក្បាល និងទឹកលាងមាន់ចំនួន៣ដប។

ចំនួនអ្នកចូលទស្សនា
Flag Counter