មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៥ តុលា ២០១៨
487

ថ្ងៃពុធ ១៥កេីត ខែអស្សុជ ឆ្នាំ ច សំរិទ្ឋឹស័ក២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាពដូចជា៖

     ១.លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីបច្ចេកទេសដំណាំបន្លែ តាមស្ដង់ដាការអនុវត្តកសិកម្មល្អ (GAP- GPS) ដែលសហការគ្នារវាងការិល័យអភិវឌ្ឍន៍សហគមន៍កសិកម្មជា មួុយ CAC ដល់សហគមន៍កសិកម្មចំនួន ២៨សហគមន៍មកពី៧ស្រុកក្នុងខេត្ត នៅសណ្ឋាគារ រស្មីសុខាញូយ៉កខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន ៤២នាក់ស្រី១៨នាក់។មាន២គោលបំណង:១/ដើម្បីឲ្យកសិករយល់ដឹងនិងអនុវត្តបាននៃការដាំដុះបន្លែ តាមការអនុវត្តកសិកម្មល្អ( GAP)បន្លែធម្មជាតិ( PGS) ការលាងសំអាត វិចខ្ចប់ បច្ចេកទេសក្រោយពេលប្រមូលផល។  ២/បញ្ចូលបច្ចេកទេសទំនើបនិងប្រពៃណីដើម្បីបន្សាំនិងការប្រែប្រួលអាកាសធាតុ ដើម្បីភ្ជាប់ទៅនឹងទីផ្សារ  ។ 

     ២.ការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការណ៍ជាមួយអង្គការ FIDR បើកវគ្គពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិ និងកសិករបង្គោលនៅភូមិតាវ៉ាក,ឃុំព្រៃមូល ស្រុករលាប្អៀរ។ មានអ្នកចូលរួម៥៥នាក់(ស្រី៩នាក់), បានអនុវត្តធ្វើវ៉ាក់សាំងសារទឹក និងអុតក្តាមបាន១០២ក្បាល (ក្របី០២ក្បាល)។ 

     ៣.លោក ជា សុផុន ប្រធានការិយាល័យក្សត្រសាស្ត្រនិងផលិតភាពកសិកម្ម​ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធផលការអនុវត្តស្រែបង្ហាញពូជស្រូវខា១៥​ នៅGDAដែលជាគម្រោងសហការរវាងនាយកដ្ឋានដំណាំស្រូវជាមួយអង្គការ​ CAVAC ដែលបាននិងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួន៧​ រួមមានខេត្តស្វាយរៀង​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ កំពង់ធំ​ តាកែវ​ និងកំពង់ឆ្នាំង​ ក្នុងគោលបំណងៈ​ ១-ពិនិត្យលទ្ធផលដែលបានអនុវត្ត២-ដោះស្រាយបញ្ហាប្រជមនានា​ និង ៣-ផែនការអនុវត្តសម្រាប់រដូប្រាំង២០១៨។ 

      ៤. (ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង)
•ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងសហការជាមួយសហគមន៍នេសាទគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ចុះប្រតិបត្តិការ បង្រ្កាបបទល្មេីសជលផល (រុះរេី របាំងស្បៃមុង )កំលាំងសរុប ១២ នាក់កាណូត៣ គ្រឿងនៅចំណុចថ្នល់ឈេីទាលឃុំ ផ្លូវទូកស្រុក កំពង់លែង សម្រេចលទ្ធផល៖ -ស្បៃមុង ៥កន្លែង =៦០០  ម  -លូ ៦មាត់   -បង្គោល ២០០ ដេីម-ចាក់លែងកូនត្រីចម្រុះ ៩០ គក្រ ។
•សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចសហការជាមួយសហគមន៍នេសាទចុះចំណុចឃុំជ្រេសរុះរេីរបាំងស្បៃមុង។លទ្ធផល:-របាំងស្បៃមុង៧កន្លែង=៣៥០ម,លូស្បៃមុង០៧គ្រឿង,បង្គោល៩០ដេីម,ត្រី១៥គក្រ។
 លទ្ធផលសរុប៖ -ស្បៃមុង ១០ កន្លែង =៩៥០  ម  -លូ ១៣ មាត់  -បង្គោល ២៩០ ដេីម -ចាក់លែងកូនត្រី១០៥ គក្រ ។
   •សង្កាត់រដ្ឋបាលជលផលកំពង់លែង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង មានកម្លាំងសរុប ១១នាក់( ជលផល ០៥ នាក់  ស្រុក​ ០៦ នាក់)​មធ្យោបាយ ២គ្រឿង  ចុះបង្ក្រាបបទល្មេីស នេសាទរបាំងរាំង ភ្ជិតព្រែក ចំណុចដូនវៀត ឃុំកំពង់ហៅ  ក្រុមការងារឯកភាពគ្នារុះរេីនិងបំផ្លាញចោលវត្ថុតាង- របាំងកាត់ព្រែក ០១កន្លែង ស្មេី ២៥ម   - បង្គោល  ២០ ដេីម៕

ចំនួនអ្នកចូលទស្សនា
Flag Counter