មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៦ តុលា ២០១៨
283

ថ្ងៃព្រហស្បតិ៍ ១រោចខែអស្សុជ ឆ្នាំ ច សំរិទ្ឋឹស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៥ ខែតុលាឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

      ១.លោក​ តូច ប៉ូច ប្រធានការិល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជា មួុយ CAC បានរៀបចំទស្សន:កិច្ចសិក្សាសហគមន៍កសិកម្មពាមឈានឡើង នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ដែលបានធ្វើការចុះកុងត្រាជាមួុយក្រុមហ៊ុនកសិកម្មភូមិបន្លែធម្មជាតិលើដំណាំបន្លែ ដែលមានអ្នកចូលរួមចូលរួមចំនួន២៨សហគមន៍មកពី៧ស្រុកក្នុងខេត្ត ដែលមានសមាជិកចូលរួមចំនួន ៤២នាក់ស្រី១៨នាក់។មានគោលបំណង:១.ចង់ឲ្យកសិករជាសមាជិកក្រុមផលិតយល់បច្ចេកទេសដាំដុុះទំនើបតាមយ:ការប្រើដំណក់ទឹក និងតាមបែបប្រពៃណីដែលបន្សាំទៅនឹងការប្រែប្រួុលអាកាសធាតុ ។2.ដើម្បីឲ្យកសិករយល់ដឹងនិងអនុវត្តបាននៃការដាំដុះបន្លែ និងការលាងសំអាត វិចខ្ចប់ បច្ចេកទេសក្រោយពេលប្រមូលផល។ 

       ២.លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ឆ្នាំង បានដឹកនាំប្រជុំបូកសរុបការងារប្រចាំខែតុលានិងលើកទិសដៅប្រចាំខែវិច្ឆិកាឆ្នាំ២០១៨ ដោយមានការចូលរួមពីនាយរងខណ្ឌ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់រដ្ឋបាលជលផលទាំងអស់ សរុបចំនួន ២១នាក់នៅសាលប្រជុំខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter