មាតិកា
ពិធីសំណេះសំណាលមន្ត្រីរាជការចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអញ្ជើញចុះទៅពិនិត្យមើលទីតាំងដែលត្រូវបំលាស់ទី ផ្ទះបណ្តែតទឹក
ចេញ​ផ្សាយ ២៦ តុលា ២០១៨
293

នៅថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលមន្ត្រីរាជការចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហ៊ី ណាត អភិរងខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីរាជការសរុបចំនួន១២៥នាក់ ដើម្បីសួរសុខទុក្ខបងប្អូនមន្ត្រីរាជការនិងអនុវត្តការងារតាមការិយាល័យជំនាញស្របតាមតួនាទីភារះកិច្ចរៀងៗខ្លួននៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ ឆ្លៀតឱកាសពេលនេះដែរ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីអមដំណើរឯកឧត្តម បានអញ្ជើញចុះទៅពិនិត្យមើលទីតាំងដែលត្រូវបំលាស់ទី ផ្ទះបណ្តែតទឹក នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter