មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០១៨
296

ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ត្រូវនិងថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាពដូចជា៖

       ១.ការិយាល័យកសិកម្មស្រុករលាប្អៀរ បានរៀបចំវេទិកា ពា​ណិជ្ជកម្មកសិកម្មថ្នាក់ស្រុក ដែលមានអ្នកចូលរួមសរុប ១៣១នាក់ក្នុងនោះ ស្រី៧៩នាក់ដោយមានការចូលរួមពី 
លោកទីប្រឹក្សា ៣នាក់ មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត២នាក់ ក្រុមប្រឹក្សាឃុំ៦នាក់ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ២នាក់ សហគមន៏កសិកម្មAC ៦នាក់ អ្នកផ្គត់ផ្គង់ពូជមាន់៥នាក់ អ្នកប្រមូលទិញមាន់៣នាក់ អ្នកប្រមូលទិញបន្លែ២នាក់​ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម៣នាក់ កសិករគោលដៅ៨៩នាក់ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE)។ 

       ២. ការិយាល័យក្សេត្រសាស្រ្តបានចូលរួមប្រជុំគណៈកម្មាធិការគ្រប់ គ្រង់គម្រោងលើកទី៣ ដែលមានអ្នកចូលរួមសរុបចំនួន២៧នាក់ ស្រី១០នាក់ នៅសណ្ឋាគារ ផាម៉ាខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការFiDR។
គោលបំណងកិច្ចប្រជុំ១. របាយការវឌ្ឍនភាពរបស់ផ្នែកសន្តិសុខស្បៀងនិងផ្នែកអាហាររូបត្ថម្ភ និងសុខភាពក្នុងរយៈពេល៦ខែកន្លងមក។ ២. ការឆ្លុះបញ្ចាំងពីលទ្ធផលសម្រេចបាន ទៅនឹងទស្សនវិស័យដែលបានកំណត់កាលពីកិច្ចប្រជុំគណកម្មាធិការគ្រប់គ្រងគម្រោងលើកទី៣។ ៣. ការរៀបចំផែនការសកម្មភាពរយៈពេល៣ខែបន្តទៀត។ 

       ៣.ការិយាល័យផលិតនិងបសុព្យាបាលមានសកម្មភាពដូចជា៖ ១.មន្រ្តីCavetជំនាន់ទី5ចុះយកសំណាកលើកទី៣ពិនិត្យរកវីរ៉ុសផ្តាសាយបក្សីលើមាន់១០ក្បាល ទា៥ក្បាល និងទឹកលាងមាន់ចំនួន៣ដប និង ២-បានចុះពិនិត្យតាមដានគោបង្កាត់សិប្បនិម្មិតនៅកសិដ្ឋាន ហ៊ា ទ្រី ភូមិខ្នាចឆ្មារ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter