មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០១៨
467

នៅថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធសក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

         ១.កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមទិវាផលិតកម្មដំណាំស្រូវ ជាមួយបច្ចេកទេសប្រើប្រាស់ជីសមស្រប ដើម្បីបង្កើនទិន្នផល នៃភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន(សហការណ៏ជាមួយក្រុមហ៊ុនជីប៊ិនឌៀនរូបក្បាលក្របី) នៅភូមិទួលពោធិ៍ ឃុំពពេល ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។ 

         ២.ការិយាល័យកសិកម្មស្រុកកំពង់ត្រឡាច បានរៀបចំវេទិកាពាណិជ្ជកម្មកសិកម្ម ក្រោមអធិបតីភាព លោក យួន រតនា អភិបាលរងស្រុកកំពង់ត្រឡាច ដែលមានកសិករចូលរួមទូទាំង៦ឃុំ នៃស្រុកកំពង់ត្រឡាច សរុប ១៣២នាក់ស្ត្រី ៤០នាក់។គោលបំណងសំខាន់នៃវេទិកា :- ១» ពិភាក្សាតម្រូវការនិងសក្តានុពល របស់អ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ២» បញ្ហានានាដែលបានជួបប្រទះក្នុងអាជីវកម្មរបស់ពួកគាត់។ ៣» ដំណោះស្រាយរួមគ្នាដើម្បីឈានទៅរកទីផ្សារ និងកសិកម្មតាមកិច្ចសន្យា តាមរយះលទ្ធផលពិភាក្សាក្រុម។ 

         ៣.ការិយាល័យកសិកម្មស្រុករលាប្អៀរ ១.បានចុះជួបកសិករនៅភូមិត្រពាំងក្រពើ ឃុំ ទឹកហូត ដើម្បីពិភាក្សាស្តីពីការរៀបចំផែនការអាជីវកម្មដំណាំបន្លែ ដោយមានការសហកាជាមួយអាជ្ញាធ ភូមិ ឃុំ ហើយ២.លោកទីប្រឹក្សា ទីផ្សារកសិកម្ម និងក្រុមការងារចុះត្រួតពិនិត្យការចិញ្ចឹមមាន់តាមកិច្ចសន្យានៅឃុំប្រស្និប។

ចំនួនអ្នកចូលទស្សនា
Flag Counter