មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០១៨
237

ថ្ងៃចន្ទ​ ១២រោច ខែអស្សុជ សំរទ្ធិិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាពដូចជា៖

      ១.លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែសំរាប់ផ្គត់ផ្គង់ទីផ្សាររបស់សហគមន៍កសិកម្មស្វាយមានជ័យ ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ គោលបំណង:លោកប្រធាន ធ្វើការណែនាំដល់ប្រធានសហគមន៍ ធ្វើយ៉ាងណា ពង្រឹកការដាំដុះ និងពង្រឹងគុណភាពឲ្យបានល្អប្រសើដើម្បីឲ្យទីផ្សារមានទំនុកចិត្ត ដើម្បីឈានទៅធ្វើការចុះកុងត្រានាពេលខាងមុខ។

     ២.លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហការីរួម ព្រមទាំងសប្បុរសជនអាមេរិចលោកJay hatsing &លោកRobert smith លោក លាងសុផា .លោកលី វុទ្ធីប្រធាន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍(FiA)បានជួបជាមួយសហគមន៍នេសាទចំនួន១០ និងលោកមេភូមិចំនួន១០ភូមិមកពីស្រុកជលគីរី  ស្រុកកំពងត្រឡាច និង ស្រុករលាប្អៀរសរុប៤៥នាក់នៅទីស្នាក់ការឃុំទឹកហូត ដើម្បីពិនិត្យនូវការរីកចម្រើនរបស់សហគមន៍នេសាទកន្លងមកដែលបច្ចុប្បន្នបានទទួលការគាំទ្រឧបត្ថម្ភនូវថវិកាគិតមកទល់ពេលនេះសរុបទឹកប្រាក់៦៩.៦១៩.៤០០៛។ នាឱកាសនេះលោកJay hatsingបានផ្តល់បន្ថែមទឹកប្រាក់ចំនួន៥០០.០០០៛/សហគមន៍ទៀតដល់សហគមន៍នេសាទាំង១០និងលោកRobert smithបានប្រគល់បាល់ទាត់ចំនួន២០ជូនដល់ក្មួយៗសិស្សានុសិស្សដែលបាននិងកំពុងសិក្សាស្នាក់នៅក្នងតំបន់សហគមន៍នេសាទចំនួន១០សហគមន៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter