មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០១៨
297

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖ 

      ១.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានសហការជាមួយ "អង្គការមូស្លីមអេត"បានរៀបចំពីធីចែកគោចិញ្ចឹមជូនប្រជាពលរដ្ឋចំនួន​១៦០គ្រួសារ ក្រោមអធិបតីភាពដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង  ស្ថិតនៅក្នុងភូមិច្រករមៀត ឃុំ​ឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឆ្លៀតឱកាសនេះដែរ​ ​ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តមប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងលោកប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងមន្ត្រីជំនាញ​ អមដំណើរ បានអញ្ជើញទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោរបស់កសិករនៅភូមិស្វាយផ្អែម​ ឃុំស្វាយជុក ហើយបានបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករដាំបន្លែ(សណ្តែកកួរ​ ត្រកួន​ និងត្រសក់ទ្រើង​)របស់សហគមន៍កសិកម្មស្វាយមានជ័យស្រ្តីសាមគ្គី  នៅភូមិខ្យាងត្បូង​ ឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង ដែលមានកសិករជាសមាជិកសហគមន៍កសិកម្មចំនួន៥៤គ្រួសារ លើផ្ទៃដីប្រមាណជា​ ៧​ ហិកតា​។ 

      ២.នាយខណ្ឌរដ្ឋបាលជលផល ព្រមទាំងសហការីចូលរួមជាមួយលោកJay hasting &លោកRobert smithសប្បុរសជនមកពីUSA លោកលាងសុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍(FiA) ជួបសម្ភាសនសមាជិកសហគមន៍នេសាទនៅទីស្នាក់ការសហគមន៍នេសាទកំពង់ត្រឡាចលើ សហគមន៍កំពង់ត្រឡាចក្រោម និងសហគមន៍គៀនកា សរុប៣៦នាក់(ស្រី១៣នាក់) ដើម្បីពិនិត្យនូវវឌ្ឍនភាពនិង បញ្ហាចាំបាច់នានារបស់សហគមន៍នេសាទដែលបច្ចុប្បន្នបានទទួលការគាំទ្រឧបត្ថម្ភថវិកាកន្លងមក។ក្នុងនេះលោកJay hatsingបានផ្តល់បន្ថែមទឹកប្រាក់ចំនួន៥០០.០០០៛/CFiនិងបានឧបត្ថម្ភនូវថវិកាចំនួន៦៨$ជូនលោកឈឹម ឈឿនប្រធានសហពន្ធ័សហគមន៍នេសាទ(ភ្លង) ដែលបាននិងកំពុងសម្រាកព្យាបាលរបួសរងគ្រោះថ្នាក់ពស់ចឹកជើងកន្លងមក។ 

     ៣.ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ១.លោកហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនិងមន្ត្រីសង្កាត់ បានចុះត្រួតពិនិត្យដេប៉ូលក់ឈើតាមមាត់ទន្លេផ្សារក្រោមជាលទ្ធផលឃើញថាម្ចាស់រោងសន្និធិទាំងអស់បានរុះរើទៅលក់នៅផ្សារថ្មីចុងកោះហើយ។ ២.លោកសឿន វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារចុះពិនិត្យស្រាវជ្រាវផ្ទៀងផ្ទាត់ការរំលោភកាន់កាប់ព្រៃសហគមន៍ទួលសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter