មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០១៨
369

ថ្ងៃព្រហស្បត៍ ០១កើត ខែកត្តិក ឆ្នាំច សំរិទី្ឌសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាដូចជា៖ 

     ១.ការិយាល័យរដ្ឋបាលបុគ្គលិក បានបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលនិងបញ្រៀបយេនឌ័រ ដល់មន្រី្តខណ្ឌ,ផ្នែក.សង្កាត់និងការិយាល័យជំនាញនិងកសិកម្មស្រុក.ក្រុងមានចំនូនសរុប៤០នាក់ស្រី១២នាក់ នៅសាលប្រជំុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ 

     ២.ការិយាល័យកសិកម្មស្រុកបរិបូណ៌ មានរៀបចំវេទិកាពាណិជ្ជកម្មកសិកម្ម ក្រោមអធិបតីភាព លោក យឹម សារិន អភិបាលរងស្រុកបរិបូណ៌ ដែលមានកសិករក្រុមផលិត អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្គត់ផ្គង់កូនមាន់អាយុ ២១ថ្ងៃ សរុប ១២៤នាក់ស្ត្រី ១០៨នាក់។គោលបំណងសំខាន់នៃវេទិកា :- ១» ពិភាក្សាតម្រូវការនិងសក្តានុពល របស់អ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ២» បញ្ហានានាដែលបានជួបប្រទះក្នុងអាជីវកម្មរបស់ពួកគាត់។ ៣» ដំណោះស្រាយរួមគ្នាដើម្បីឈានទៅរកទីផ្សារ និងកសិកម្មតាមកិច្ចសន្យា តាមរយះលទ្ធផលពិភាក្សាក្រុម។ 

      ៣.ការិយាល័យកសិកម្មស្រុករលាប្អៀរ បានប្រជុំរៀបចំបង្កើតលក្ខន្តិក:និងរចនាសម្ព័នបណ្ដុំផលិតបន្លែសុវត្ថភាពនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត មានចំនួនអ្នកចូលរួមសរុប៣២នាក់ស្រី១០នាក់ជាលទ្ធផលទទួលបាន: ១ ដាក់ឈ្មោះបណ្ដុំ បណ្ដុំផលិតបន្លែសុវត្ថភាពត្រពាំងក្រពើ ២ បោះឆ្នោតរើសប្រធាន/ អនុប្រធានបណ្ដុំនិងប្រធានក្រុម។  

      ៤.ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង៖ សង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានចុះបង្រ្កាបបទល្មេីសជលផលនៅចំណុចកោះក្រមុំឃុំឆ្នុកទ្រូស្រុកបរិបូណ៍។លទ្ធផលសម្រេច៖ -របាំងសាច់អ៊ួនចំនួន០៦=ប្រវែង ៥៥០ ម៉ែត្រ -លូសាច់អ៊ួន ចំនួន ១២ មាត់  -បង្គោល ចំនួន ៣៥០ ដេីម  -ត្រីចំរុះ ចំនួន ៥០ គីទ្បូក្រាម.។

ចំនួនអ្នកចូលទស្សនា
Flag Counter