មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០១៨
250

ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

       ១.ការិយាល័យកសិកម្មស្រុកកំពង់លែង មានរៀបចំវេទិកាពាណិជ្ជកម្មកសិកម្ម ក្រោមអធិបតីភាព លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ដែលមានកសិករក្រុមផលិត អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម  សរុប ១១៤នាក់ស្ត្រី ៨២នាក់។គោលបំណងសំខាន់នៃវេទិកា :- ១» ពិភាក្សាតម្រូវការនិងសក្តានុពល របស់អ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ២» បញ្ហានានាដែលបានជួបប្រទះក្នុងអាជីវកម្មរបស់ពួកគាត់។ ៣» ដំណោះស្រាយរួមគ្នាដើម្បីឈានទៅរកទីផ្សារ និងកសិកម្មតាមកិច្ចសន្យា តាមរយះលទ្ធផលពិភាក្សាក្រុម។ 

      ២.(ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង) ផ្នែករដ្ឋបាលព្រៃឈើរមាស បានលើកផ្លាកផែនទី ព្រៃបំរុងទុកអចិន្ត្រៃយ៍ របស់រដ្ឋសំរាប់សហគមន៍មូលដ្ឋានខ្សាច់ពូន។

ចំនួនអ្នកចូលទស្សនា
Flag Counter