មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០១៨
294

នៅថ្ងៃពុធ ៧កើតខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

       ១.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសតែងតាំងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្រោមអធិបតីភាពដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ជាតំណាងដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឈួរ ច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំង​ និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឋរដ្ឋបាលជលផល ការិយាល័យជំនាញ និងមន្ត្រីរាជការ ជាច្រើនរូបផងដែរ។ 

       ​២.ក្រុមការងារគម្រោង​ S-RET និងក្រុមហ៊ុនចំនួន៤ បានរៀបចំសិក្ខាសាលាណែនាំតម្រង់ទិស ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញ​ ​ក្រោមអធិបតីភាពឯកឧត្តម ប៉ែន​ វុធ​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងជាទីប្រឹក្សាបច្ចេកទេសរបស់គម្រោងS-RET ព្រមទាំងលោក សេង​ ទុយ​ អនុប្រធាននាយកដ្ឋានគ្រឿងយន្តកសិកម្ម នៅមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីកសិកម្មស្រុកគោលដៅនៃិម្មវិធី​ ASPIRE​ មន្រ្តីថ្នាក់ខេត្ត​ និងទីប្រឹក្សា សរុបចំនួន៣៤នាក់​ ស្រី​ ៦នាក់​ ក្នុងគោលបំណងៈ ១/ណែនាំតម្រង់ទិសនៃគម្រោងS-RET ២/បទបង្ហាញពីគោលបំណងនិងផែនការដែលនឹងត្រអនុវត្តរបស់ក្រុមហ៊ុនទាំង៤​ និង ៣/សំណួរ​ ពិភាក្សា។

ចំនួនអ្នកចូលទស្សនា
Flag Counter