មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០១៨
288

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា: 

      ​១.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហានានា ក្រោមអធិបតីភាព លោក ងិន ហ៊ុន ប្រធានមន្ទីរ ដែលមានអ្នកចូលរួម ៥២នាក់ស្រ្តី ១៥នាក់។ គោលបំណងពិភាក្សាអំពី តួនាទី និងភារៈកិច្ចរបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ ការបញ្ចូលទិន្នន័យរបស់អ្នកទទួលផល និងបញ្ហានានា ជុំវិញការងាររបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ។
      ២.ការិយាល័យអភិវឌ្ឍន៍សហគមន៍ សហការណ៍ជាមួុយCACបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំនៅសណ្ឋាគារសុខថៃសាន្ដ ដែលមានថ្នាក់ដឹិកនាំសហគមន៍ ចូលរួមចំនួុន៣៧នាក់ក្នុងនោះមាន១៨នាក់ ។             

      ៣.បានរៀបចំសិក្ខាសាលាវាយតម្លៃបញ្ចប់គម្រោងផលិតកម្មបន្លែក្នុងរដូវវស្សា (អតីត 2KR) វគ្គទី១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ 

     ៤.ការិយាល័យកសិកម្មស្រុកទឹកផុស មានរៀបចំវេទិកាពាណិជ្ជកម្មកសិកម្ម ក្រោមអធិបតីភាព លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស ដែលមានកសិករក្រុមផលិត អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្គត់ផ្គង់កូនមាន់អាយុ ២១ថ្ងៃ សរុប ១២៣នាក់ស្ត្រី ៥៤នាក់។គោលបំណងសំខាន់នៃវេទិកា :- ១» ពិភាក្សាតម្រូវការនិងសក្តានុពល របស់អ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ២» បញ្ហានានាដែលបានជួបប្រទះក្នុងអាជីវកម្មរបស់ពួកគាត់។ ៣» ដំណោះស្រាយរួមគ្នាដើម្បីឈានទៅរកទីផ្សារ និងកសិកម្មតាមកិច្ចសន្យា តាមរយះលទ្ធផលពិភាក្សាក្រុម។

ចំនួនអ្នកចូលទស្សនា
Flag Counter