មាតិកា
វេទិកា ពហុអ្នកពាក់ព័ន្ធ បណ្ដុំអាជីវកម្មបន្លែចម្រុះ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០១៨
271

      នៅថ្ងៃសុក្រ ខែក​ត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យកសិកម្មស្រុករលាប្អៀរនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ​ង បានរៀបចំ វេទិកា ពហុអ្នកពាក់ព័ន្ធ បណ្ដុំអាជីវកម្មបន្លែចម្រុះ នៅភមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងពិភាក្សា ១.ដើម្បីធ្វើផែនការណ៍អាជីវកម្ម ផ្សាភ្ជាប់កិច្ចសន្យាជាមួយអ្នកប្រមូលទិញបន្លែ និងអ្នកលក់ធាតុចូល ព្រមទាំង២.រៀបយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារកសិកម្ម ដែលមានចំនួនអ្នកចូលរួម៥៦នាក់ ស្រី២៥នាក់ ដោយមានការសហការពី មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ២នាក់, ទីប្រឹក្សាកម្មវិធី៣នាក់,មន្រ្តីកសិកម្មស្រុក ២នាក់,ភ្នាក់ងារផ្សព្វផ្សាយឃុំ ៣នាក់ អាជ្ញាភូមិឃុំ ២នាក់,អ្នកផ្គត់ផ្គង់សម្ភារៈ ១នាក់, អ្នកប្រមូលទិញ១នាក់និងកសិករ៤២នាក់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិក្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

ចំនួនអ្នកចូលទស្សនា
Flag Counter