មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី​២៧ ខែវិច្ឆិកាឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៨
446

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

       ១.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហកាណ៍ជាមួុយសមាគមន៏សហករណ៏កម្ពុជាCAC បានដឹកនាំសមាជិកក្រុមផលិតបន្លែប សំរាប់កុងត្រាជាមួុយក្រុមហ៊ុន KOC ចំនួុន៨០នាក់ ស្រីចំនួុន៣៦នាក់ មកពី៣៥សហគមន៍កសិកម្ម ក្នុងខេត្ត ធ្វើទស្សន:កិច្ចសិក្សាស្ដីអំពី បច្ចេកទេសផលិតដំណាំបន្លែតាមស្ដង់ដា ការអនុវត្តកសិកម្មល្អ(GAP) និងសរិរាង្គ( PGS) នៅកសិដ្ឋានក្រុមហ៊ុន អេកូ-អេហ្រ្គីខូអិលធីឌី នៅខេត្តកោះកុង ។ មានគោលបំណង៣សំខាន់ៗដូចខាងក្រោម៖ ១.ស្វែងយល់បច្ចេកទេសផលិតកម្មដំណាំបន្លែសម្រាប់ផ្សព្វ្វផ្សាយបន្ដដល់ក្រុមផលិតបន្លែ។ ២.ស្វែងយល់ពីច្រវ៉ាកផលិតកម្មដំណាំបន្លែ និងវិធីសាស្រ្តធ្វើការជាមួុយវិស័យឯកជន។ ៣.ស្វែងយល់ពីភាពជោគជ័យរបស់សហគមន៍កសិកម្មពីការគ្រប់គ្រងក្រុមផលិតនិងត្រួុតពិនិត្យគុណភាព។ 

       ២.ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យមើលពីការសាយភាយនិងភូមិទទួលយកបានចំនួន៣ភូមិក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងមានកសិករសរុប៥៣នាក់ ។ 

       ៣.ខណ្ឌរដ្ឋបាលព្រៃឈើ៖លោកនាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានដឹកនាំកម្លាំងមន្ត្រីផ្នែរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចុះធ្វើកិច្ចសន្យាបញ្ឈប់ការជួញដូរសត្វព្រៃបន្តទៀតនៅតាបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរសណ្តាន់ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

       ៤.ការិយាល័យកសិកម្មស្រុករលាប្អៀរ  បានរៀបចំប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅផែនការសកម្មបន្ត ពិសេសផ្តោតលើសកម្មភាពតាមដានក្រុមកសិករផលិតដើម្បីភ្ជាប់ទំនាក់ទំនងទៅនឹងទីផ្សារ បន្លែ និង មាន់ ក្រុមបណ្ដុំអាជីវកម្ម និងការរៀនសូត្រពីកសិករទៅកសិករ ។ ក្នុងកិច្ចប្រជុំមាន ភ្នាក់ងារផ្សព្វផ្សាយឃុំ, មន្រ្តីបច្ចេកទេសកសិកម្មស្រុក, ក្រុមប្រឹក្សាឃុំ សរុបចំនួន១២នាក់ ស្រី៣នាក់។ 

       ៥.ការិយាល័យកសិកម្មស្រុកសាមគ្គីមានជ័យ បានរៀបចំវេទិកាពាណិជ្ជកម្មកសិកម្មថ្នាក់ស្រុក ក្រោមអធិបតីភាព អភិបាលរងស្រុកសាមគ្គីមានជ័យ ដែលមានកសិករក្រុមផលិត អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្គត់ផ្គង់កូនមាន់អាយុ ២១ថ្ងៃ សរុប ៨៦នាក់ស្ត្រី ២៣នាក់។គោលបំណងសំខាន់នៃវេទិកា :- ១» ពិភាក្សាតម្រូវការនិងសក្តានុពល របស់អ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ២» បញ្ហានានាដែលបានជួបប្រទះក្នុងអាជីវកម្មរបស់ពួកគាត់។ ៣» ដំណោះស្រាយរួមគ្នាដើម្បីឈានទៅរកទីផ្សារ និងកសិកម្មតាមកិច្ចសន្យា តាមរយះលទ្ធផលពិភាក្សាក្រុម។

ចំនួនអ្នកចូលទស្សនា
Flag Counter