មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៨
258

​ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាពដូចជា៖

       ១.ចែកពូជស្មៅ ឃីងក្រាស់ ជូនកសិករចំនួន៥០គ្រួសារ នៅភូមិ អូរូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ឧបត្ថមដោយអង្គការ Muslim Aid )ដែលដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល។ 

       ២.ពិធីចុះកុងត្រាអង្ករសរីរាង្គរបស់សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ជាមួយក្រុមហ៊ុន អេកូ-អេហ្រ្គីខូអិលធីឌី នៅរមណីយដ្ឋានពិចនិច ខេត្ត ព្រះសីហនុ ដែលដឹកនាំដោយលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម។ 

       ៣.ចុះបង្ក្រាបបទល្មេីសនេសាទ ដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលខេត្ត កំពង់ឆ្នាំង សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង មានកម្លាំងសរុប ១៦នាក់​( ជផ ១១ នាក់ស្រុក​៥​នាក់) មធ្យោបាយ ០៤គ្រឿង នៅឃំុសំរោងសែន ស្រុកកំពង់លែង ជាលទ្ធផល ចាប់បាន៖  - របាំងសាច់អួន ចំនួន ០៥ កន្លែងស្មេី ១ ០០០ម  - លូសាច់អួន  ២០ មាត់   -បង្គោល  ចំនួន ៧៥០ ដេីម  - ចាក់លែងត្រីចំរុះ  ២០​ គក្រ​៕

ចំនួនអ្នកចូលទស្សនា
Flag Counter