មាតិកា
ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលក្នុងរដូវបើកនេសាទ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០១៨
246

 ​ថ្ងៃព្រហស្បត៏ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការណ៏ជាមួយគណះបញ្ជាការរដ្ឋបាល  ស្រុក រលាប្អៀរ  ស្រុក កំពង់លែង  ក្រុង កំពង់ឆ្នាំង   ប្រើប្រាស់កំលាំងសរុប ១៦ នាក់ មធ្យោបាយកាណូត ៥  គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលក្នុងរដូវបើកនេសាទចំនួន  ៣ មុខព្រួញ ដោយប្រទះឃើញបទល្មើស របាំងសាច់អួនក្រឡាញឹកនឹង របាំងស្បៃមុង នឹង ឆក់ត្រី ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើបំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល :​​​​​​​​ -របាំងស្បៃមុង នឹងសាច់អួន ចំនួន ១២ កន្លែង ស្មើនិង ១៧០០ ម។   -លូសាច់អួន ,លូស្បៃមុង ៤០ មាត់   - បង្គោលចំនួន ១១០០ ដេីម​​  -ចាក់លែងត្រីចម្រុះចំនួន ២៥០ គក្រ ។-ដោយឡែក ជនល្មេីស ២ នាក់ រួមនឹងវត្ថុតាង ឆក់ត្រីបានបញ្ជូនទៅ តុលាការ ។

ចំនួនអ្នកចូលទស្សនា
Flag Counter