មាតិកា
មហាសន្និបាតដំបូងរបស់សហគមន៏កសិកម្មឃុំអណ្តូងស្នាយអភិវឌ្ឍន៏
ចេញ​ផ្សាយ ០៣ ធ្នូ ២០១៨
251
នៅថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម បានចូលរួមមហាសន្និបាតកំណើតដំបូង​របស់សហគមន៏កសិកម្ម​ឃំុ​អណ្តូងស្នាយអភិ​វឌ្ឍន៏ក្រោមអធិបតីភាពអ្នកស្រី ឈិត សុផល អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់គណះអភិបាលនៃអភិបាលស្រុករលាប្អៀ​ ព្រមទាំងលោកក្រុមប្រឹក្សាឃុំ និងប្រធានការិយាល័យកសិកម្មស្រុក ដែលមានកសិករចូលរួមចំនួន៦០នាក់ នៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ក្នុងគោល​បំណងដូចជា:១.បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាភិបាលនិងគណៈកម្មការត្រួតពិនិត្យ ២.សម្រេចនិងអនុម័តលើមុខរបរ អត្រាការប្រាក់សន្សំនិងកច្ចី​ ព្រមទាំងការបែងចែកប្រាក់ចំណេញរបស់សមាជិកសហគមន៏កសិកម្មទៅតាមច្បាប់សហគមន៏កសិកម្ម ដែលរៀបចំដោយអង្គការទស្សនៈពិភពលោក សហការណ៏ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។
ចំនួនអ្នកចូលទស្សនា
Flag Counter