មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៧ ធ្នូ ២០១៨
307

​ថ្ងៃព្រហស្បតិ៍ ១៤រោចខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាព៖

១.បានរសហការជាមួុយអង្គការទស្សន:ពិភពលោកបានរៀបចំកម្មវិធីទស្សន:កិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៏នៅសហគមន៍ក្រាំងលាវសាមគ្គី គោលបំណង :1-ស្វែងយល់ពីការគ្រប់គ្រងនិងដឹកនាំសហគមន៍។​ 2-សិក្សាស្វែងយល់ពីការរៀបចំនិងគ្រប់គ្រងក្រុមផលិត។ 3-សិក្សាការធ្វើការចុះកុងត្រាអង្ករសរីរាង្គ មាន់ , បន្លែ  របស់សហគមន៍។ 

២. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលេីកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្តនីតិវីធីនិងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វេីអាជីវកម្មសម្ភារៈកសិកម្មដែលមានមន្រ្តីរបស់មន្ទីរកសិកម្មនិងអាជីវករលក់សម្ភារៈកសិកម្មសរុប៥០នាក់ស្រី២៣នាក់ ដែលរៀបចំដោយនាយកដ្ឋាននីតីកម្មកសិកម្មសហការ​ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅមន្ទីរកសិកម្មខេត្ត។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter