មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៨ ធ្នូ ២០១៨
431

 ថ្ងៃសុក្រ ១៥  រោជ ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាព៖

​    ១-ខណ្ឌរដ្ឋបាលជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការណ៏ជាមួយគណះបញ្ជាការរដ្ឋបាល  ស្រុករលាប្អៀរ  ស្រុកកំពង់លែង  ក្រុងកំពង់ឆ្នាំង ​ស្រុកបរិបូណ៍ និង ស្រុកជលគិរី ប្រេីប្រាស់កំលាំងសរុប ៦៩ នាក់ មធ្យោបាយកាណូត ២៤  គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងរដូវបេីកនេសាទចំនួន  ៩ មុខព្រួញ (រយះពេល ៣ ថ្ងៃ)ដោយប្រទះឃេីញបទល្មេីស របាំងសាច់អួនក្រឡាញឹក , របាំងស្បៃមុង នឹង សម្រាស់ ក្នុងនោះសមត្ថកិច្ចយេីងបានឯកភាពគ្នារុះរេី បំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល :​​​​​​​​ -របាំងស្បៃមុង នឹងសាច់អួន ចំនួន ៣៣ កន្លែង ស្មេីនិង ២១៨០ម។ -លូសាច់អួន ,លូស្បៃមុង ៣៧  មាត់  - បង្គោលចំនួន ១៦៦០ ដេីម​​  -ចាក់លែងត្រីចម្រុះចំនួន ២១០ គក្រ ។-ដោយឡែកបំផ្លាញសម្រាស់(ដុំកំប្លោក) ចំនួន ១៥៦ កន្លែង  ស្មេីនិង ២១៨០០ ម៉ែត្រការ៉េ ។ 

   ២- ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានសហការជាមួយកម្លាំងអធិការស្រុកកំពង់ត្រឡាច ​បានឃាត់ចាប់រថយ្តចំនួន២គ្រឿងសង្ស័យថាដឹកឈើអារគ្មានលិខិតអនុញ្ញាត្តិពីរដ្ឋបាលព្រៃឈើ។ ហើយដោយមានការជួយអន្តរាគមន៍ពីលោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ឆ្នាំងមកបើកសោរឃ្លុបរថយន្តខាងក្រោយត្រួតពិនិត្យឃើញរថយន្តទី១ ម៉ាកHYUNDAI ពាក់ស្លាកលេខ 3D-5134 ផ្ទុកឈើអារក្រៅលំដាប់ថ្នាក់ចំនួន១០៨០សន្លឹកស្មើរនឹង១២ម៉ែត្រត្រីគុណ៦៦៤និងរថយន្តទី២ ម៉ាកHYUNDAI ព៍ណសដូចគ្នាពាក់ស្លាកលេខ 3E-2324 ផ្ទុកឈើអារក្រៅលំដាប់ថ្នាក់ស្មើរនឹន១១ម៉ែត្រត្រីគុណ៦៦៤ សមត្ថកិច្ចយើងធ្វើការឃាត់ចាប់នៅចំណុចផ្លូវ153-A4 ភូមិឈូកក្រញ៉ ឃុំឈូក  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

  ៣-​​បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​វិច្ឆិកា ដែលដឹកនាំកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង​ ដើម្បីពិនិត្យរបាយការណ៏វឌ្ឍនភាព បញ្ហាប្រឈម ដោះស្រាយបញ្ហាប្រឈមព្រមទាំងលើកផែនការបន្តសម្រាប់យកអនុវត្តខែបន្ទាប់ទៀតដែលមានអ្នកចូលរួមពីការិយាល័យកសិកម្មស្រុកគោលដៅទាំង៦សរុបចំនួន៣០នាក់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE៕

ចំនួនអ្នកចូលទស្សនា
Flag Counter