ថ្ងៃអង្គារ ០៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាព៖
១-ខណ្ឌរដ្ឋបាលលផលកំពង់ឆ្នាំងសហការជាមួយគណបញ្ជាការឯកភាពស្រុកកំពង់លែងសម្រេចលទ្ធផលដូចជា៖-បង្ក្រាបទល្មើសប្រើឧបករណ៍ឆក់ត្រីចំនួន២ករណី។ ឃាត់ចាប់ជនសង្ស័យ៥នាក់ វត្ថុតាងរួមមាន ទូកស្មាច់ភ្ជាប់គ្រឿងម៉ាសុីនចំនួន២គ្រឿងអាំងវែទ័រចំនួន២គ្រឿងអាគុយ40អំពែ៣គ្រឿងកន្ត្រងដងត្រី២គ្រឿង។ -បង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹក១ករណី ឃាត់ត្រាក់ទ័រ ម៉ាកគូបូតា ៦០៤០ ចំនួន០១ គ្រឿង នៅចំណុច បឹងខ្នាយទោល ភូមិប្រាសាទ ឃំុដា ប្រគល់ជូនកងរាអាវុធហត្ថស្រុកកំពង់លែងថែរក្សាទុកជាបណ្តោះអាសន្ន កសាងសំណំុរឿងទៅតុលាការ។
២-បានប្រជុំជាមួុយថ្នាក់ដឺកនាំសហគមន៍ទាំងអស់ក្នុងខេត្តដែលមានអ្នកចូលរួមចំនួុន៣៨នាក់ស្រី៩នាក់។គោលបំណង :-កំណត់ផបរិមាណនិងតម្លៃលិតផលសម្រាប់ធ្វើពិពណ៌នាពេលខាងមុខនៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម,-កណត់ប្លង់តូបសម្រាប់ដាក់តាំងផលិតផល និង-កំណត់ថ្ងៃចាប់ផ្ដើមលក់ ផលិតផលក្រោពីចប់ការតាំងពិពណ៌ មានអង្ករសរីរាង្គ មាន់ , បន្លែ របស់សហគមន៍នៅថ្ងៃទី១១ខែមករាឆ្នាំ២០១៩ខាងមុខ ក្នុងសប្ដាហ៏លក់បីថ្ងៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម