ថ្ងៃ ពុធ ០៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងមានសកម្មភាព៖
១-ឯកឧត្តម ហាស់ សារ៉េត ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឃុន សាវឿន ជាអនុរដ្ឋលេខាធិការ រួមទាំងគណ:ប្រតិភូក្រសួង បានចុះធ្វើការសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សហគមន៍អភិវឌ្ឃន៍ កំពង់អុសពន្លឺច័ន្ទ នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី និងប្រជាពលរដ្ឋសហគមន៍អភិវឌ្ឍន៍កោះកែវ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក៍ដូចជាការត្រួតពិនិត្យផ្សេងៗទៀត ដោយបានចូលរួម និងជូនដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត រួមទាំងមន្ត្រីជលផលជាច្រើនរូបផងដែរ ។
២-ផ្ដល់ទុនគាំទ្រដល់សមាជិកបណ្ដុំអាជីវកម្មបន្លៃសុវត្ថិភាពត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកចំនួន៣៨នាក់ ស្រី១០នាក់ និងបានណែនាំអំពីការកត់ត្រាចំណូលចំណាយក្នុងវដ្តផលិតកម្ម ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
៣-បានសហការណ៏ជាមួយអង្គការជីវិតថ្លៃថ្នូរ(LWD) បើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនការអាជីវកម្មរបស់សហគមន៏កសិកម្ម ដល់ក្រុមប្រឹក្សាភិបាលនិងគណៈកម្មការត្រួតពិនិត្យ ដែលមកពីសហគមន៏កសិកម្មឃុំក្រាំងស្គារ ក្បាលទឹក ពាម និងស្វាយជុក សរុបចំនួន២០នាក់ រយះពេលបីថ្ងៃពីថ្ងៃទី១២ដល់១៤ ខែធ្នូ ឆ្នាំ២០១៨ នៅស្រុកសាមគ្គីមានជ័យ ក្នុងគោលបំណង៖ -ស្វែងយល់ពីចំនុចខ្លាំង ចំនុចខ្សោយ ឳកាស និងបញ្ហាប្រឈមរបស់សហគមន៏កសិកម្ម និងការគ្រោងទុកជាមុនក្នុងប្រកបមុខជំនួញអ្វីក្នុសហគមន៏កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម