ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាព៖
១.ចូលរួមសិក្សានឹងរៀបចំកន្លែងដាក់អាងទឹកស្អាតនៅសហគមន៍បឹងលាជសំបូរផលស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ក្រោមជំនួុយរបស់រដ្ឋាភិបាលប្រជាមានិតចិន។
២.ចូលរួមបង្កាត់គោសិប្បនិម្មិតពូជប្រាម៉ាន់ចំនួន០១ក្បាល នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៣.បើកវគ្គរំលឹកឡើងវិញស្តីពី ការគ្រប់គ្រងប្រព័ន្ធ និងការបញ្ចូលទិន្នន័យ ដល់មន្រ្តី ME ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានអ្នកចូលរួមសរុប ៤០នាក់ស្រ្តី ២៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម