មាតិកា
ព្រឹត្តិការណ៏ព័ត៍មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២០ ធ្នូ ២០១៨
252

ថ្ងៃព្រហស្បតិ ១៣កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាព៖    
    ១.ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយគណៈបញ្ជាកាឯកភាពស្រុកជលគីរី កងអនុសេនាធំប្រចាំទួលចេក និងសហគមន៍នេសាទកម្លាំងសរុប12នាក់មធ្យោបាយកាណូត3គ្រឿង ចុះប្រតិបត្តិការនៅតាមដងទន្លេភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី លទ្ធផល -របាំងស្បៃមុង20កន្លែង, ស្មើនឹងប្រវែង600ម, លូ30គ្រឿង, បង្គោល300ដេីម, ត្រីចម្រុះ80គ.ក្រ។ 

     ២.ចុះទៅវាស់ប្រឡាយនៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដេីម្បីជីកប្រវែង700m និងស្តារប្រវែង300m។ 

     ៣.សហការជាមួយសហព័ន្ធសហករណ៏រ៉ាយអៃសិនអាល្លឺម៉ង(DGRV) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអភិបាលកិច្ចល្អនៅសណ្ឋាគារសុខថៃសាន្ដដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៨៣នាក់ស្រី២៤នាក់មកពី៦ខេត្តមាន:-កំពង់ឆ្នាំង-កំពង់ស្ពឺ-ស្វាយរៀង-ព្រៃវែង-ក្រចេះ និងត្បូងឃ្មុំក្នុងមានគោលបំណង:ដើម្បីគុណភាពការដឹកនាំនិងគ្រប់គ្រងសហគមន៍កសិម្មឲ្យល្អនៅពេលអនាគត់។

ចំនួនអ្នកចូលទស្សនា
Flag Counter