មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២២ ធ្នូ ២០១៨
316

​ថ្ងៃសុក្រ ១៤កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាព៖

     ១.លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល អមដំណើរជាមួយអាជ្ញាធរស្រុក ឃុំ ចុះពិនិត្យទីតាំងផ្ទះទឹកចល័តមករស់នៅលេីគោគនៅចំណុចភូមិ កំពង់អ៊ួរ ភូមិសេះស្លាប់ ភូមិឆ្នុកទ្រូ ភូមិវត្តយុកន្ធ និងភូមិក្រចាប់។ 

     ២.ចុះរុះរេីសម្រាស់នៅចំណុចកោះក្របី​ ភូមិកោះក្របី​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ មានកំលាំង ០៥នាក់ កាណូត០១គ្រឿង ជាលទ្ធផល​ ៖​ -​ សម្រាស់ចំនួន​ ០៤​ កន្លែង​, ស្មេី​នឹង ៦០០​ ម៉ែត្រការ៉េ​   -​ បង្គោលចំនួន​ ១០០​ ដេីម​, មែកឈេី​ ២០០​ មែក​ និងឃាត់ចាប់បទល្មេីសឈួសឆាយព្រៃលិចទឹកដោយត្រាក់ទ័រ ០១ គ្រឿងនៅចំណុចស្ទឹងរដ្ឋ ភូមិជ្រលង​ ឃំុដា  សមត្ថកិច្ចបានឯកភាពគ្នាឃាត់ចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង និង កសាងបែបបទទៅតាមនីតិវិធីច្បាប់ស្តីពីជលផល។ 

     ៣.ចុះសិក្សាទីតាំងរៀបចំ ប្រព័ន្ធស្រោចស្រព្វដំណាំកសិកម្មដោយប្រើប្រាស់ប្រព័ន្ធសូលែរ ដល់សហគមន៍អកសិកម្មបឹងលាជសំបូរផលស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

ចំនួនអ្នកចូលទស្សនា
Flag Counter