ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងមានសកម្មភាព៖
១-ខណ្ឌធរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានដាំដើមឈើធំៗចំនួន ១៥ដើម នៅចំណុចសាលាបឋមសិក្សាគំរូក្រុងចំហៀងខាងជើងជាប់របងពន្ធនាគារ និងជុំវិញសងខាងបរិវេណ គ.ជ.ប ក្នុងនោះមានប្រភេទដើមបេង ៥ដើម ដើមនាងនួនចំនូន៥ដើម និងដើមធ្នង់ចំនួន០៥ដើម ។ ដើម្បីសោភ័ណភាពក្នុងខេត្ត និងត្រៀមអបអរសាទរពិធីបុណ្យទន្លេនាពេលខាងមុខ។
២-ខណ្ឌរដ្ឋបាលជលផលបានបង្រ្កាបបទល្មើស ២មុខព្រួញ ដែលមានកំលាំង ១៣នាក់ កាណូត ៤គ្រឿង ទទួលបានលទ្ធផលដូចជា៖ -ចុះរុះរើ និងបំផ្លាញចោលរបាំងស្បៃមុង១០កន្លែង, ស្មើនឹង១០០០ម៉ែត្រ, លូស្បៃមុង១០មាត់, បង្គោល៦០០ដើម ត្រីចម្រុះ២០០គ.ក្រ -របាំងទទឹងព្រែក៦កន្លែង, ស្មើនឹង១២០០ម៉ែត្រ, លូសាច់អួន៦គ្រឿង, បង្គោល៦០០ដើម -រុះរើរបាំងសាច់អូន ០៤កន្លែងស្មេី ៤០០ ម៉ែត្រ ,លូសាច់អួន ០៤ មាត់ -បង្គោលចំនួន ២០០ ដេីម និងបានលែងត្រីចម្រុះ ៥០ គីឡូក្រាម ។
៣-ចាក់វ៉ាក់សាំងគោ ក្របី ៖-ស្រុកសាមគ្គីមានជ័យ៖សារទឹកចំនួន ៧១១ក្បាល (ក្របី ០ក្បាល)និងអុតក្តាម ចំនួន ១៥០ក្បាល (ក្របី 0ក្បាល) -ស្រុកបរិបូរណ៍៖សារទឹក ១០២០ក្បាល (ក្របី ៦៤៥ក្បាល) និងអុតក្តាម ៤៦០ក្បាល ( ក្របី ២៥៨ក្បាល) និងស្រុកកំពង់លែង៖សារទឹក ១២២៦ក្បាល ( ក្របី ៣១៨ក្បាល)-និងអុតក្តាម ៣៨៨ក្បាល (ក្របី ១៥៣ក្បាល) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម