មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៣ មករា ២០១៩
337

ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធសក ព.ស២៥៦២ ត្រូវថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រាមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាព៖

        ១-បានសហការណ៏ជាមួយមូលនិធិសម្រាប់ការអភិវឌ្ឍន៏និងជំនួយសង្រោះអន្តរជាតិ(FIDR) បានប្រជុំគណៈកម្មាធិកាគ្រប់គ្រងគម្រោងលើកទី១ ដែលមានសហគមន៏កសិកម្មចំនួន៤ និងក្រុមប្រឹក្សាឃុំសរុបចំនួន១៨នាក់ ក្នុងគោលបំណង៖-ឆ្លុះបញ្ចាំងពីដំណើរការនៃភាពរីកចម្រើនរបស់គម្រោងក្នុងឆ្នាំ២០១៨ -បង្កើតផែនការនិងទស្សនៈវិស័យរួមគ្នាសម្រាប់ឆ្នាំ២០១៩ជាមួយនឹងដៃគូពាក់ព័ន្ធ នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ 

        ២-ប្រជុំពិភាក្សា ជាមួយអង្កការ Muslim Aid ពីការផ្តល់គោជូនកសិករក្រីក្រមកចិញ្ចឹម លើស្រុកគោលដៅ៣ គឺស្រុកកំពង់ត្រឡាច ,រលៀរប្អៀរ គម្រោងនេះមានរយៈពេល៣ឆ្នាំ  និងបានចុះទស្សនះកិច្ចដាំស្មៅរបស់កសិករគំរ របស់កម្មវិធីEU នៅឃុំគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
        ៣-​ប្រជុំផ្សព្វផ្សាយច្បាប់អាជីវកម្មពិឃាតសត្វ ឆ្នាំ២០១៩ នៅស្រុក សាមគ្គីមានជ័យ និងស្រុកបរិបូរណ័ ។ 

        ៤-ចុះពិនិត្យក្រុមបណ្តំុអាជីវកម្មមាន់ នៅឃំុទួលខ្ពស់ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

ចំនួនអ្នកចូលទស្សនា
Flag Counter