ថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធសក ព.ស២៥៦២ ត្រូវថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង មានសកម្មភាព៖
១-ពលកម្មបោសសំអាតទីធ្លាមន្ទីរ ដែលដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង សម្រាប់ត្រៀមអបអរសាទរពិធីបុណ្យ៧មករាឆ្នាំ២០១៩ខាងមុខនេះ។
២-ចុះផ្សព្វផ្សាយ ច្បាប់ធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០១៩ និងបានផ្សព្វផ្សាយ សារាចរណែនាំ លេខ ១១៩ក.ធ.ស.ខ ចុះថ្ងៃទី២៦តុលាឆ្នាំ២០១៨ របស់ក្រសួងធម្មការ និងសានា
នៅស្រុកកំពង់លែង ដែលមានអាជីវករចូលរួម ១៤នាក់ (ស្រី២នាក់) ។
៣-ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយ អាជ្ញាធរភូមិតាដោក សហគមន៍នេសាទប្រឡាយមាស អន្លង់កញ្ចុះ ប្រជាការពារ កម្លាំងសរុប១៥ នាក់ មធ្យោបាយ ០៥ គ្រឿង បានចុះរុះរើសម្រាស់ នៅចំណុចព្រែកតាដោក ភូមិតាដោក ឃំុប្រឡាយមាស ស្រុកកំពង់លែង ទទួលបានចំនួន៤៥ កន្លែស្មេី៤៥០០ម៉ែត្រការ៉េ បង្គោល ១០០ ដេីម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម