ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងមានសកម្មភាព ៖
១-បានចុះផ្សព្វផ្សាយច្បាប់ និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មពិឃាតសត្វឆ្នាំ២០១៩ នៅសាលាស្រុករលាប្អៀរ។
២-បានប្រជុំពិនិត្យឡេីងវិញនូវសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងចុះពិនិត្យលទ្ធផលអនុវត្តការងាររបស់គម្រោងជំរុញផលិតកម្មស្បៀងជាមួយក្រុមការងារគម្រោងថ្នាក់ជាតិ ដើម្បីលើកផែនការនិងពង្រឹងការងារគម្រោងឆ្នាំ២០១៩ ដែលមានអ្នកចូលរួមចំនួន ១៥នាក់ ស្រីចំនួន ០៣នាក់។
៣-ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការណ៍ជាមួយ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម គណះបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែងបានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងកំពង់ចាម និងចំណុចវាលភក់ស្រុកកំពង់លែង កំលាំងសរុប៤៥នាក់ មធ្យោបាយកាណូត១០គ្រឿង។ ដោយបានរុះរើរបាំងស្បៃមុងចំនួន៨៦កន្លែងស្មើនឹង៣៣០០ម, លបលូចំនួន៩២គ្រឿង, បង្គោលចំនួន១៥០០ដើម, លបប្រើស១០០ ចំនួន១១៥ខ្សែ ស្មើនឹង៤៦០លប, កាណុងចំនួន១០០, ត្រីចំរុះ៦៤២គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម