ថ្ងៃព្រហស្បតិ៍១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាព៖
១-ចុះបង្កាត់គោសិប្បនិម្មិតពូជប្រាម៉ាន់ ១ក្បាល នៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ។
២-ចុះត្រួតពិនិត្យ និងណែនាំកសិករ ចិញ្ចឹមមាន់ យកស៊ុតភ្ញាស់កូនលក់ ៖ កសិករ មាជ សុះមាត់ ភូមិសារាយអណ្តែត និងកសិករ ជូ វ៉េ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (កម្មវិធី ASPIRE)។
៣-ចុះណែនាំធ្វើ អនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្ដឃាតពិឃាតគោ នៅភូមិជន្កាតដៃឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ព្រមទាំងត្រួតពិនិត្យអនាម័យ និងការចិញ្ចឹមមាន់សាច់នៅកសិដ្ឋានលោក ជា សុធារ័ត្ន ភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម