មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២២ មករា ២០១៩
475

ថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានសកម្មភាព៖

      ១-ចុះទស្សន:កិច្ចស្រែបង្ហាញពូជស្រូវខា១៥​ ដែលជាកិច្ចសហការជាមួយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម​ នៅភូមិស្រះកែវ​ ឃុំមេលំ​ ស្រុកបរិបូរណ៍​ ដែលមានអ្នកចូលរួម២៣នាក់​ ស្រី​ ៨នាក់​។ 

      ២-សហការណ៏ជាមួយក្រុមការងារគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ៖ -ចុះត្រួយពិនិត្យ វាយតម្លៃ អនាម័យ ការដឹកជញ្ជូនសាច់សត្វគ្រប់ទីសត្តឃាត និងពិនិត្យការដាក់លក់សាច់នៅតាមផ្សារ -ចុះបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមមាន់ និងចាក់វ៉ាក់សាំងបង្ហាញមានកសិករ៣០នាក់(ស្រី១១នាក់) ភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ និង-ចុះបង្កាត់សិប្បនិម្មិតពូជគោប្រម៉ាន់ ១ក្បាលម្ចាស់ឈ្មោះង៉ែត សុភាព នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។     

     ៣​-ចុះចាប់ត្រាក់ទ័រចំនួន០៤គ្រឿងដែលកំពង់ឈូសឆាយលើដីគំរបព្រៃឈើនៅតំបន់បែកគង ភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំពោះវត្ថុតាងបានយកមករក្សាទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច។ 

     ៤-បានសហការណ៏ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ប្រេីប្រាស់កំលាំងសរុប ៩នាក់ មធ្យោបាយកាណូត៣គ្រឿងបានចុះប្រតិបត្តិការបង្រ្កាបបទល្មេីស ជលផលក្នុងរដូវបេីកនេសាទចំនួន១មុខព្រួញ ដោយប្រទះឃេីញបទល្មេីស របាំងស្បៃមុង នៅចំណុច បាតមា ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ក្នុងនោះសមត្ថកិច្ចយេីងបានឯកភាពគ្នារុះរេី បំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល :​​​​​​​​ 
-របាំងស្បៃមុង ចំនួន៥កន្លែង ស្មេីនិង២០០ម -លូស្បៃមុង៥មាត់   - បង្គោលចំនួន ១០០ ដេីម​​ និងចាក់លែងត្រីចម្រុះចំនួន ៣០ គក្រ។ 

    ៥-បានសហការណ៏ជាមួយនាយកដ្ឋានវិស្វកម្មកសិកម្មចុះកៀរពង្រាបដីស្រែជួនកសិករនូវឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter